Cambodian Life
ទំព័រដើម > ផលិតផល

របាយការអំពីផលិតផល

 


 

“បង្កើនលិទ្ធភាពការងារ និង សុច្ចរឹតភាពរបស់និយោជិត”


១. តើអ្វីទៅជាគម្រោងធានារ៉ាប់រងមានកាលកំណត់ជាក្រុម?

គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមដែលមានភាតបត់បែន ហើយធានារយៈពេលមួយឆ្នាំ ទូទាំងពិភពលោក និង ២៤ ម៉ោងក្នុង ករណីនិយោជិតរបស់អ្នកមាន ហានិភ័យដល់អាយុជីវិត ឬ ពិការណ៍ភាពជាយថាហេតុ។

២. លក្ខណៈនៃគម្រោង 

- រយៈពេលនៃការការពារ : ១ ឆ្នាំ ហើយបន្ត
- បុព្វលាភអាចបង់ : បង់មួយលើក
- អាយុទទួលបានការធានា : ១៨ឆ្នាំ ដល់ ៦៤ឆ្នាំ
- បង្វែត្រលប់មកវិញនូវបុព្វលាភមិនទាន់បានធានា។

៣. អត្ថប្រយោជន៍នៃគម្រោង 

- ទទួលបាន ១០០% នៃប្រាក់ធានារ៉ាប់រងសរុប។

៤. ហេតុអ្វីគម្រោងធានារ៉ាប់រងមានកាលកំណត់ជាក្រុម? 

- បង្ហាញថានិយោជកថែទាំនិយោជិត មិនត្រឹមតែជានិយោជិត ប៉ុណ្ណោះទេ ថែមទាំងដូចជាគ្រួសាររបស់ពួកគេ  

- កា្លយជាក្រុមហ៊ុនស្តង់ដារ

- តម្លៃសមរម្យ។

ឧទាហរណ៍បកស្រាយ 

ក្រុមហ៊ុន ខេមររដ្ឋ មួយដែលមានសមាជិកធានារ៉ាប់រងចំនួន ២០ នាក់:

- អាយុ

: [១៨-៦៤]

- ប្រាក់ធានារ៉ាប់រង

: ១០,០០០ ដុល្លារអាមេរិក

- រយៈពេលនៃការធានា

: ១ ឆ្នាំ ហើយអាចបន្ត

- ប្រភេទនៃការធានា

: មរណភាពដោយសារជំងឺ ឬ គ្រោះថ្នាក់ចៃដន្យ

- បុព្វលាភធានារ៉ាប់រង

: បង់ម្តង ៣១.៨ ដុល្លារអាមេរិកក្នុងមួយនាក់

គំនូសបង្ហាញ 

ការសន្មត់ៈ 

ជាមួយនឹងគម្រោងធានារ៉ាប់រងមានកាលកំណត់ជាក្រុម

-   ប្រសិនបើសមាជិកណាមួយស្លាប់ក្នុងពេលធានាក្រុមហ៊ុនធ្វើសំណងចំនួន ១០,០០០ ដុល្លារអាមេរិកទៅ អ្នកទទួលផលតាមរយៈ អ្នកកាន់បណ្ណសន្យារ៉ាប់រង (ក្រុមហ៊ុន ឬ អង្គការ)

-   ប្រសិនបើសមាជិកណាមួយឈប់ប្រើប្រាស់បន្ទាប់ថ្ងៃដែលមានប្រសិទ្ធភាព ៩០ ថ្ងៃ ក្រុមហ៊ុននឹងបង្វែត្រលប់មកវិញនូវបុព្វលាភមិន ទាន់ បានធានាដោយផ្អែកលើមូលដ្ឋានសមាមាត្រ (៣១.៨/៣៦៥ x ២៧៥) = ២៣.៩៦ ដុល្លារអាមេរិក (ចំនួនបុព្វលាភប្រចាំថ្ងៃ គុណ នឹងចំនួនថ្ងៃដែលមិនបានធ្វើការធានា) ។

 

 

នេះគ្រាន់តែជា ឧទាហរណ៍បកស្រាយមិនមែនជាកិច្ចសន្យាឡើយ។